គណបក្សប្រជាជនកម្ពុជា

ពិធីសម្ពោធបើកអោយប្រើប្រាស់មជ្ឈមណ្ឌលព្យាបាល មនុស្សចាស់ ព្រះសីហនុរាជ

ចេញផ្សាយថ្ងៃ: (ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ សីហា ឆ្នាំ ២០១៥)

ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងជាព្រះរាជអធិបតី សម្ពោធបើកអោយប្រើប្រាស់មជ្ឈមណ្ឌលព្យាបាល មនុស្សចាស់ ព្រះសីហនុរាជ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និង មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួម និងដង្ហែរ សម្តេចម៉ែ និង ព្រះមហាក្សត្រ នៅក្នុងពិធីដ៏អធិកអធម្មនេះផងដែរ ។ មជ្ឈមណ្ឌលនេះ នឹងរួមចំណែកដ៏សំខាន់បំផុតក្នុងការជួយលើកកម្ពស់សេវាសុខភាព ជាពិសេសដល់ពលរដ្ឋចាស់ជរាអោយទទួលបាននូវការព្យាបាល និងថែទាំងសុខភាពចាំបាច់ទាំងឡាយ។