គណបក្សប្រជាជនកម្ពុជា

សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​ស្ពាន​ជ្រោយចង្វា​ទី​២ សួនច្បារ​រង្វង់​មូល ត្រើយ​ខាងកើត និង​ខាងលិច

ចេញផ្សាយថ្ងៃ: (ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ តុលា ឆ្នាំ ២០១៥)

ស្ពានមិត្តភាព កម្ពុជា-ចិន (ស្ពានជ្រោយចង្វាទី២) ជាសមិទ្ធផលជាតិថ្មីស្រឡាងក្នុងសម័យតេជោ។ ស្ពាននេះជាស្ពានភ្លោះទី២ បន្ទាប់ពីស្ពានភ្លោះព្រះមុនីវង្ស ដែលត្រូវបានសាងសង់រួមគា្នជាមួយនឹងសួនច្បាររង្វង់មូលនៅគល់ស្ពាន ត្រើយខាងកើត ដែលមានរូបសំណាកព្រហ្មមុខបួន និងលំអរដោយសួនច្បារ និងដើមត្នោតដែលមានសោភ័ណភាពទាក់ទាញគួរជាទីចាប់អារម្មណ៍។
ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វាទី២ មានប្រវែង ៧១៩ម៉ែត្រ និងទទឹង១៣.៥ម៉ែត្រ ត្រូវបានសាងសង់ឡើង ពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលសាងសង់រយៈពេល៣៨ខែ និងចំណាយថវិកាប្រមាណ $27.5 លានដុល្លារអាមេរិក ដែលជាជំនួយពីមិត្តចិន រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ស្ពាននេះបានដាក់អោយប្រើប្រាស់បណ្តោះអាសន្នរហូតកាលពីដើមឆ្នាំ ២០១៥ រហូតត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។
ទាំងនៅលើស្ពាន លើថ្នល់ និងតាមផ្លូវតូចធំ ទាំងក្រុង និងជនបទ សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ទន្ទឹមនិងនេះដែរ សូមអាជ្ញាធរ មានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ឋផលជាតិអោយនៅគង់វង្សបានល្អ ដែលយើងអាចប្រើប្រាស់ជាប់បានយូរអង្វែង។ ពិតណាស់ មានផ្លូវ មានស្ពាន គឺពិតជាមានសង្ឃឹម។ កម្ពុជាសូមអរគុណមហាមិត្តចិនដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា៕