គណបក្សប្រជាជនកម្ពុជា

ពិធីសម្ពោធមជ្ឍមណ្ឌលព្រីសន៍ផ្លាហ្សា

ចេញផ្សាយថ្ងៃ: (ថ្ងៃ អង្គារ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥)

បច្ចយប្បន្នសាលារាជធានីភ្នំពេញបាននិងកំពុងខិតខំជំរុញការអភុវឌ្ឍន៍ ដោយផ្ដោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធប្រឡាយ-លូ បណ្ដាញទឹកស្អាត បណ្ថាញចរន្ដអគ្គិសនី បណ្ដាញទូរគមនាគមន៍ ការកែលម្អ និងពង្រីកបន្ថែមសួនច្បារសាធារណៈ ផ្លូវក្រោមដី ស្ពានអាកាស ជាដើម។ល។ ទាំងនេះជាធាតុដែលទាក់ទាញវិនិយោគិនជាតិ-អន្ដរជាតិ ឲ្យមកវិនិយោគក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញរបស់យើងក៏បាននិងកំពុងប្រែក្លាយមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញជាមួុយនឹង ទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូជាដើម ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៥ កន្លងទៅនេះ រាជធានីភ្នំពេញមានគម្រោងសាងសង់ចំនួន ៦៩៤គម្រោង លើផ្ទៃដីសរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់បុរីមានចំនួន ១១០កន្លែង និងសំណង់អគារខ្ពស់ៗ ចំនួន ៦២៨ អគារ ដែលមានទំហំវិនិយោគ ១.៤៤១.០១៧.១២៦,០០ $ ក្នុងនោះក៏មានចំណែកវិនិយោគរបស់មជ្ឍមណ្ឌលព្រីសន៍ផ្លាហ្សា លើគម្រោងអគារស្នាក់នៅរួម ដែលសម្ពោធជាផ្លូវការមជ្ឍមណ្ឌលតាំងលក់នាពេលនេះ ។

ការអភិវឌ្ឍន៍ទាំងអស់នេះអាចប្រព្រឹត្តទៅបានលុះត្រាតែកម្ពុជា មានសុខសន្ដិភាពពេញលេញ មានស្ថេរភាពនយោបាយដូចបច្ចុប្បន្ន ដែលជាមូលដ្ឋានគ្រិះសំខាន់បំផុតក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕