គណបក្សប្រជាជនកម្ពុជា

សេចក្តីថ្លែងការណ៍៖ CPP ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤

ចេញផ្សាយថ្ងៃ: (ថ្ងៃ អាទិត្យ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៧)

គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិក ទទួលយក លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។ នេះគឺជាលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។