គណបក្សប្រជាជនកម្ពុជា

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ

ចេញផ្សាយថ្ងៃ: (ថ្ងៃ អង្គារ ទី ០៣ ខែ តុលា ឆ្នាំ ២០១៧)

ព្រឹក​ថ្ងៃ​ទី០៣ ខែតុលា​ ឆ្នាំ២០១៧ ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ បាន​រៀប​ចំ​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិ​គ្រោះ​យោ​បល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ នៅខណ្ឌ​ដូន​ពេញ (ជា​វេ​ទិ​កា​លើក​ទី​១ ក្នុង​ចំណោម​១២​ខណ្ឌ របស់ក្រុមប្រឹក្សារាជធានី ឆ្នាំ២០១៧) ដោយ​បាន​ផ្សព្វ​ផ្សាយ​នូវ​ដំណោះ​ស្រាយ​ជា​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ លើសំនួរ សំណើ និងសំណូមពរ ដែលប្រជាពលរដ្ឋខណ្ឌដូនពេញបានលើកឡើងក្នុងវេទិកាឆ្នាំ២០១៦ និងដោះស្រាយ និងទទួលយកនូវសំនួរ សំណើ សំណូមពរ ក្នុងអង្គវេទិកាលើកនេះ នូវការងារដែលកំពុងអនុវត្ត និងអនុវត្តបន្តតាមកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រាជធានីភ្នំពេញ ឆ្នាំ២០១៧-២០១៩ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។