គណបក្សប្រជាជនកម្ពុជា

ពិធី​ផ្ទេរ​ភារកិច្ច​ និង​តែង​តាំង​មុខតំណែង​ អភិបាល​ អភិបាល​រង​ នៃគណៈអភិបាលខណ្ឌ នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ

ចេញផ្សាយថ្ងៃ: (ថ្ងៃ ច័ន្ទ ទី ០២ ខែ តុលា ឆ្នាំ ២០១៧)

នា​រសៀល​​ថ្ងៃ​ទី​​០២​ ខែ​​តុលា​ ឆ្នាំ​​២០១៧​នេះ​ រដ្ឋ​បាល​​រាជ​ធានី​ភ្នំពេញ​​បាន​​ប្រារព្ធ​​ពិធី​​ផ្ទេរ​​ភារ​កិច្ច​ និង​​តែង​​តាំង​​មុខ​តំណែង​ អភិ​បាល​ អភិ​បាល​​រង​ នៃ​គណៈ​អភិបាល​ខណ្ឌ នាយក​​រដ្ឋ​​បាល​​សាលា​​ខណ្ឌ​​នៃ​​រាជ​ធានី​​ភ្នំពេញ​ ក្រោម​​អធិ​បតី​​ភាព​​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​​រាជ​ធានី​​ភ្នំពេញ​។​ ដើម្បី​​បន្ត​​និរន្តរ​ភាព​​ការ​ងារ​​បន្ទាប់​​ពី​​ផ្ទេរ​​ភារ​កិច្ច​​លោក​ បុឹល​ កុសល​ អោយទៅ​បំរើ​ការ​ងារ​នៅ​ទី​ស្ដីការ​ក្រសួង​មហាផ្ទៃ​ លោក​ ម៉ូវ​ ម៉ានិត​ ត្រូវបានតែងតាំងជាអភិបាលខណ្ឌសែនសុខថ្មី​ និងបានផ្ទេរភារកិច្ច​អភិបាល​រង​មួយចំនួន​ទៅ​បំរើ​ការ​ងារ​នៅ​ខណ្ឌ​ផ្សេង​ ព្រមទាំង​បាន​តែង​តាំង​អភិបាល​រង​ខណ្ឌ​ចំនួន​ប្រាំរូប​ និងនាយក​រដ្ឋបាល​ខណ្ឌ​ចំនួន​បីរូប​ក្នុង​ពិធី​ប្រកាស​នោះ​ផង​ដែរ​៕