គណបក្សប្រជាជនកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង

ចេញផ្សាយថ្ងៃ: (ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ តុលា ឆ្នាំ ២០១៧)

ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ទីតាំង​ភ្លើង​ស្តុប​មិន​ប៉ះ​ពាល់​ចរាចរ និង​ធានា​បាន​សុវត្ថិ​ភាព រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​វិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ ។