គណបក្សប្រជាជនកម្ពុជា

ពិធីចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះ របស់ប្រតិភូសាខាកាកបាទក្រហមកម្ពុជា រាជធានិភ្នំពេញ

ចេញផ្សាយថ្ងៃ: (ថ្ងៃ អង្គារ ទី ១០ ខែ តុលា ឆ្នាំ ២០១៧)

នាល្ងាច​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧​នេះ ប្រជា​ជន​ក្រីក្រ ជន​ពិការ និង ផ្ទុក​មេរោគ​អេដស៏ ជម្ងឺ​អេដស៍ ចំនួន​ជាង 200 គ្រួសារ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ទទួល​បាន​អំណោយ​សង្គ្រោះ ពី​សាខា​កាក​បាទ​ក្រហមកម្ពុជារាជធានីភ្នំពេញ ។​
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៏ថា ក្នុងនាមជំនួយការឲ្យអជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ សាខាកក្រក បានខឹតខំ ប្រមូលផ្តុំ គៀងគរ ជំនួយសប្បុរសជន ក៏ដូចជាព្រះសង្ឃ យកមកចែករំលែក ផ្តល់ជាអំណោយសង្គ្រោះ ជូនដល់ជនរងគ្រោះនិង ជនងាយរងគ្រោះ ដោយគ្មានការរើសអើងឡើយ ។
សូមបងប្អូន ចូលរួមរក្សាសន្តិភាព និង អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងឱកាសអភិវឌ្ឍប្រទេស និង កាត់បន្ថយភាពក្រីក្រ ។