គណបក្សប្រជាជនកម្ពុជា

កិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខណ្ឌមានជ័យ

ចេញផ្សាយថ្ងៃ: (ថ្ងៃ សៅរ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨)

កិច្ច​ប្រជុំ​បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៦ នៅ​ខណ្ឌ​មាន​ជ័យ បាន​ដំណើរ​ការណ៏ នា​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រកប​ដោយ​ផ្លែផ្កា​ល្អ ។ ជោគ​ជ័យ​ភ្លូក​ទឹក​ភ្លូក​ដី​នេះ បាន​បង្ហាញ​ច្បាស់​ថា គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​ជា គណបក្ស​តែ​មួយ​គត់ ដែល​ប្រជា​ជន​ទូទាំង​ប្រទេស ផ្តល់ជំនឿទុកចិត្ត និង ផ្តល់ក្តីសង្ឃឹម លើសមត្ថភាព ពង្រឹងស្ថេរភាព សន្តិភាព និង កិច្ចអភិវឌ្ឍមាតុភូមិនៅអាណត្តិបន្តបន្ទាប់ទៀត។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា យើងមិនត្រូវធ្វើទង្វើណា ដែលនាំឲ្យប្រជាជនខកចិត្តនោះទេ តែត្រូវខិតខំទ្វេដង ក្នុងការផ្តល់សេវាជូន ដោយគ្មានរើសអើង និង ប្រកបដោយតម្លាភាព រហ័សទាន់ពេល និងប្រសិទ្ធភាព ។