គណបក្សប្រជាជនកម្ពុជា

សារលិខិតអបអរ​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៨-២០១៩

ចេញផ្សាយថ្ងៃ: (ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨)

ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារលិតអបអរ​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០១៨-២០១៩​។ តាម​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ ជា​ខួប​ទី​២០ នៃ​ការបង្រួបបង្រួម​ជាតិ ការរក្សាបាន​សន្តិភាព​ពេញលេញ ជូន​ប្រទេសជាតិ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ក្នុង​សារលិខិត​ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​របស់​ក្មួយៗ ជា​សិស្សានុសិស្ស​ចំណេះ​ទូទៅ​ទាំងអស់ ដែលជា​កុលបុត្រ កុលធីតា​ជាទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នា មានឱកាស​ទទួលបាន​នូវ​ការអប់រំ ឱកាស​ក្នុង​ការបន្ត​ការសិក្សា​រៀនសូត្រ និង​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​តូចៗ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន​។