គណបក្សប្រជាជនកម្ពុជា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យស្ថានភាពបង្ករបង្កើនផល ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ

ចេញផ្សាយថ្ងៃ: (ថ្ងៃ អង្គារ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨)

ព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពបង្ករបង្កើនផល ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ហើយឳកាសនោះដែរសម្ដេចក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងការសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនាឱកាសនោះសម្តេចភក្តីបានលើកសរសើរចំពោះការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូក្នុងការថែទាំអប់រំបង្ហាត់បង្រៀនកូនៗដែលនៅតូចៗបានល្អ។
សម្តេចបានមានប្រសាសន៍បន្តទៀតថា“សាលាមានគុណភាពគ្រូមានគុណភាពគឺជាកត្តាកំណត់សំរាប់ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការប្រកួតប្រជែងទីផ្សាររីឯបរិស្ថានស្អាតអនាម័យល្អដែលធានាលើកកម្ពស់សុខុមាលភាពកុមារបានកាន់តែល្អនោះគឺជាកត្តាសំខាន់ព្រមជាមួយនោះដែរលោកគ្រូអ្នកគ្រូដែលមើលថែបង្ហាត់បង្រៀនផ្ទាល់ដល់កូនៗក៏ត្រូវតែមានគុណធម៌សីលធម៌ល្អហើយនឹងសេចក្តីស្រលាញ់ទៀតផង”៕