គណបក្សប្រជាជនកម្ពុជា

ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នៅលើទឹកដីស័ក្តិសិទ្ធិនៃរមណីយដ្ឋានប្រវត្ដិសាស្ត្រវត្តភ្

ចេញផ្សាយថ្ងៃ: (ថ្ងៃ ច័ន្ទ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨)

ព្រឹក​ថ្ងៃ​​ចន្ទ ១២​កើត ខែ​កត្ដិក ឆ្នាំ​ច សំរឹទ្ធិ​​ស័ក ព.ស​២៥៦២ ត្រូវ​​នឹង​​ថ្ងៃ​​ទី​​១៩ ខែ​វិច្ឆិកា ឆ្នាំ​​២០១៨​​នេះ ឯក​ឧត្ដម ម៉ប់ សារិន ប្រធាន​​ក្រុម​​ប្រឹក្សា​​រាជ​ធានី​ភ្នំពេញ​​និង​​ថ្នាក់​ដឹក​នាំ មន្ត្រី​រាជ​ការ​ចំណុះ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ និង​បង​ប្អូន​កីឡា​ករ​ទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខដល់កីឡាករ កីឡាការិនី ទូកង ទូកចែវ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​ តាមប្រពៃណីទំនៀមទម្លាប់សាសនាពីបុរាណ។ ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែងសុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕