គណបក្សប្រជាជនកម្ពុជា

កិច្ចប្រជុំក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រចាំខែតុលា វិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៨

ចេញផ្សាយថ្ងៃ: (ថ្ងៃ អង្គារ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨)

ថ្ងៃ​អង្គារ ១២​រោច ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​គណៈ​កម្មា​ធិ​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា រាជធានីភ្នំពេញ​ បានបើកកិច្ចប្រជុំ​ក្រុមការងារចុះជួយមូលដ្ឋាន ប្រចាំខែតុលា វិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ។កិច្ចប្រជុំក្រុមការងារចុះជួយរាជធានីភ្នំពេញ បានប្រមូលផ្តុំ ជំរុញថែមទៀត លើការងារសន្តិសុខសណ្តាប់ធ្នាប់ សង្គម និងការផ្តល់សេវាសាធារណ:ជូនប្រជាជនឲ្យបានល្អ ។