One fine body…
កម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនក្រុមជក់គ្រឿងញៀន ១០នាក់
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា បានចុះរដ្ឋបាលលើ ទីតាំងសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផលឃាត់ខ្លួនមនុស្ស១០នាក់។
នគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន៩នាក់ និងថ្នាំ៥កញ្ចប់
ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ និង នគរបាលប៉ុស្ដិ៍ជ្រោយចង្វារឃាត់ខ្លួន និងរកឃើញគ្រឿងញៀន ចំនួន៥កញ្ចប់ នៅ ល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខវត្តគៀនឃ្លាំង ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
អភិបាលខណ្ឌដង្កោ ស្រែកអង្វរដល់មន្រ្តីកុំពាក់ព័ន្ធល្បែងស៊ីសង និងចុះមូលដ្ឋានបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់
(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានស្រែកអង្វករ និងទទូចយ៉ាងខ្លាំងដល់ មន្រ្តីរបស់ខ្លួនទាំងអស់ ចាប់តាំងពីថ្នាក់មូលដ្ឋាន មានមេភូមិ ចៅសង្កាត់ រហូតដល់ថ្នាក់ខណ្ឌ ដាច់ខាតកុំពាក់ព័ន្ធឲ្យសោះ ជាមួយបទល្មើស និងល្បែងស៊ីសងខុសច្បាប់ ដែលបន្តលួចបើកនៅកន្លែងខ្លះ មិនទាន់បង្ក្រាប បើមិនដូច្នេះទេ មន្រ្តីខិលខូចទាំងនោះត្រូវប្រឈម និងទទួលទោសតាមផ្លូវច្បាប់ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ពីមន្រ្តីមូលដ្ឋានខ្លះរបស់ខណ្ឌដង្កោ ជាប់ពាក់ព័ន្ធ និងល្បែងស៊ីសងខុសច្បាប់ទាំងនេះ។
កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំងកត់កន្ទុយលេខ២កន្លែងនៅចោមចៅ ឃាត់មនុស្ស៧នាក់
កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយនឹងកម្លាំង ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខចំនួន ២កន្លែង ស្ថិតនៅចំណុចផ្ទះលេខ៤៣c ផ្លូវ៥៨ និងទីតាំងទីពីរផ្ទះលេខ១២E ផ្លូវវ៉េងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ដោយឃាត់ខ្លួនមនុស្ស៧នាក់ និងវត្ថុតាងមួយចំនួនធំ។
នគរបាលខណ្ឌដូនពេញ ចាប់ខ្លួនក្រុមចោរឆក់ និងអ្នកចែកចាយគ្រឿងញៀន១១នាក់ ដកហូតម៉ូតូ២គ្រឿង
កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ខ្លួនបក្ខពួកចោរឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងជនចែកចាយ ជក់គ្រឿងញៀនទាំង ១១នាក់ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ស្រះ និងសង្កាត់ផ្សារថ្មីទី១ ព្រមទាំងដកហូតម៉ូតូ ២គ្រឿង ថ្នាំញៀននិងឧបករណ៍សម្រាប់ជក់មួយចំនួនទៀតផងដែរ។